close icone
KM

Le Nectar

មាស ជានិមិត្តសញ្ញារបស់ទេវកថា Dahlia Divin (ដាលីយ៉ា ឌីវ៉ាំង) ចារសម្គាល់ពីលំដាប់ថ្នាក់ដ៏ខ្ពង់ខ្ពស់នៃរចនាបថសិល្បៈដ៏សម្បូណ៍បែបនេះ។

ភាពទន់ភ្លន់នៃសម្រស់ដ៍ល្អប្រណិតហួសនិងថ្លែងរបស់ស្រ្តី និងអំណាចកំពូលរបស់គាត់។

Le Nectar de parfum ជាក្តីប្រាថ្នាបានសម្រេចពីការស្វែងរកស្រ្តីភាពដ័ពិតប្រាកដ ដែលកាន់តែមិនអាចឈោងចាប់បាន។

stars

មន្តនៃអំណាចអាទិទេព

ប្រដូចទៅនឹងផ្កាមាសល្អឥតខ្ចោះ ផ្កាមីម៉ូសាបញ្ជូលអត្តសញ្ញាណតែមួយគត់របស់ខ្លួនបង្កើតក្លិនក្រអូបថ្មីមួយ ដែលរៀបរៀងដោយលោក ហ្រ្វង់ស្វ័រ ដឺម៉ាស៊ី អ្នកឆ្នៃផលិតទឹកអប់។

ក្លិនចាប់ផ្តោតចិត្តអោយញៀន និងត្រេកត្រអាល ជាបណ្តុំនៃប្រភពអំណាចរបស់អាទិទេពពិតៗ។

ក្លិនផ្កាឈ្ងុយឈ្ងប់
ក្លិននាំមុខ៖ ផ្កាមីម៉ូសា
ក្លិនបន្ទាប់៖ ផ្កាម្លិះសុំាបាក់ និងកុលាប
ក្លិនជាគោល៖ ឈើក្រអូបសង់តាល គ្រាប់ធញ្ញជាតិតុងកា

stars

ទេវកថារបស់ Dahlia Divin

ចែងចាំងរស្មី និងសម្បូណ៌ស្នេហ៍។

គាត់ជាស្រ្តីគួរអោយស្ងប់ស្ងែង និងប៉ិនប្រសព្វដែល Givenchy (ហ្ស៊ីវ៉ង់ស៊ី) កោតសរសើរតាំងពីដំបូងមកម្លេះ។

ដប ប្រចាំចិត្ត

a unique bottle

ជាដបអលង្គការ ជាដបសរណ ជាអត្ថប្បដិរូប​ដែលរំលឹកពីភាពទាក់ទាញ និងរស្មីត្រចះត្រចង់របស់ស្រ្តីភាព…

មានតែមួយគត់ និងធ្វើអោយរំញើបអារម្មណ៍ជាអនេក វាតំណាងអោយបណ្តុំនៃប្រភពអំណាចរបស់អាទិទេព រួមផ្សំជាមួយនឹងភាពដ៏ល្អប្រណិតរបស់សន្លឹកមាស។

ទេពធីតាសម័យថ្មី

គាត់ជាទេពធីតាសម័យទំនើប។

ថតដោយលោក ភីតធ័រ លីនបឺក ក្រោមការដឹកនាំរបស់លោកហ្ក័រដុង វ៉ុន ស្ទេន័រ។

កញ្ញា ខេនឌីស ស្វាន័រភូល​ ក្នុងនាមជាព្រះនាង Dahlia Divin ក្នុងឈុតរ៉ូបលំដាប់ខ្ពស់សំរាប់រដូវក្តៅឆ្នាំ​២០១៦ របស់ Givenchy ស្នាដៃរបស់លោក រីកាដូ ទីស៊ី ៖ ឆ្នៃចេញពីសូត្ររលោងពណ៌ត្នោតទឹកមាស និងមានឌិនបំពាក់ត្បូងគ្រ្គីស្តាល់ដែលចំណាយពេលលើសពី៣៥០ម៉ោងទើបរួចរាល់។

ស្វែងយល់ជាថ្មីជាមួយក្លិនក្រអូបនានារបស់ទឹកអប់ Dahlia Divin

  • Dahlia Divin Eau de Parfum

    ជំនួបប្រសព្វរវាងមាស និងទឹកអប់។
    Dahlia Divin ជាទឹកអប់ដែលមានក្លិនចម្រាញ់ចេញដ៏ប្រណិត ក្លិនត្រអាលដែលគ្របដណ្តប់ស្បែកដោយពន្លឺស្រទន់ និងរស្មីនៃបរមសុខប្រដូចទៅនឹងឈុតលំដាប់ខ្ពស់ពណ៌ទឹកមាសដែលធ្វើអោយអ្នកមានអារម្មណ៍ដូចជា…ទេពអប្សរ។

    ក្លិនផ្កាឈើប្រណិត Dahlia Divin ប្រជុំពណ៌ទាំងបី៖
    មាស៖ ផ្លែមីរ៉ាបែលលឿងទឹកមាស
    ស៖ ផ្លាមិ្លះសបរិសុទ្ធ
    ឈើ៖ ឈើក្រអូបសង់តាល

  • Dahlia Divin Eau de Toilette

    ដូចជាស្នាដៃឆ្នៃបង្កើតផ្ទាល់របស់ Givenchyដែរ Dahlia Divin Eau de Toilette ផ្តល់នូវក្លិនទឹកអប់ឈ្ងុយឈ្ងប់ដ៏វិសាលដែលមានច្រើនទម្រង់។ រសគន្ធារបស់វាប្រលោមអោយស្បែកមានអារម្មណ៍ស្រស់ស្រាយ និងស្រទន់ត្រអាល។ ហាក់ដូចជាឈុតរ៉ូបលំដាប់ខ្ពស់ដែលធ្វើអោយអ្នកមានអារម្មណ៍ដូចជា...អាទិទេព។

    ក្លិនផ្កាឈើក្រអូបឈ្ងុយ
    ក្លិននាំមុខ៖ ក្រូចឃ្វិចពណ៌ក្រម៉ៅ ផ្លែប៉េសពណ៌ស្វាយ
    ក្លិនបន្ទាប់៖ ម្លិះពូជពណ៌ផ្កាឈូកមួយបាច់
    ក្លិនជាគោល៖ ឈើប្រណិតក្រអូប និងវ៉ានីឡាម៉ុស្គឺ

ទិញទំនិញតាមអ៊ីនធឺណែត

top